រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា​ ប្រគល់ពានកិត្តិយសជូនទី​ប្រឹក្សាធា​នារ៉ាប់​រងឆ្នើម​ប្រ​ចាំ​ឆ្នាំ​ ២០១៧​

នៅ​ថ្ងៃ​ទី​ ២៤​ ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូ​ឌា​ បាន​ប្រ​គល់​ពាន​កិត្តិ​យស​ជូន​ដល់​ទី​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​របស់​ខ្លួន​ដែល​ធ្វើ​ឡើង​នូវ​សណ្ឋាគារ​ Sofitel Phnom Penh Phokeethra សម្រាប់ការ​រួម​ចំណែក​​​​របស់​ពួ​កគេក្នុង​ការ​រីក​ចម្រើន​​​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​ ២០១៧​។ ក្នុង​នោះ​   ទី​ប្រឹក្សាធានា​រ៉ាប់​រង​​ឆ្នើម​ចំនួន​​ ២១​ រូបនៃ​ក្រុម​ហ៊ុន​នេះ​បាន​ជាប់​​ជា​សមាជិក​នៃ  Million Dollar Round Table ​ដែល​ជា​សមាគម​កំ​ពូល​លំ​ដាប់​ពិ​ភពលោក​មួយ​សម្រាប់​បុគ្គលិក​ឆ្នើម​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​។​

 

​ថ្លែង​ក្នុង​សុ​ន្ទរកថា​បើក​​សន្និសីទសារព័ត៌មាននេះ​ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍​ថា៖ ​«ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែលយើង​មាន​បុគ្គលិក និង​ទី​ប្រឹក្សា​ធានារ៉ាប់រង​​ឆ្នើម​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​រូប​​​ចូល​រួម​ជាមូយ​ក្រុម​ការងារ​លំ​ដាប់​ពិ​ភព​លោក​របស់​យើង​ ក៏​ដូចជា​ចូល​រួម​ចំ​ណែក​ក្នុង​ការ​អ​ភិ​វឌ្ឍ​អា​ជី​វកម្ម​របស់​យើង​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អា​យុ​ជីវិត​នេះដែល​នៅ​តែ​ជា​វិស័យ​ថ្មី​មួយ​នៅ​កម្ពុជា​​។​ ​​ជា​លទ្ធ​ផល​នៃការ​ប្តេ​ជ្ញា​ចិត្ត​ ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​កិច្ច​ខំ​ប្រឹង​ប្រែង​​របស់​ពួក​គេ​​ក្នុង​រយៈ​ពេលជាង​​ ៥ ឆ្នាំ​កន្លង​មក​​នេះ ក្រុមហ៊ុន​  មេនូ​ឡាយហ្វ៍​​ បាន​ការ​ពារអនាគត​ហិរញ្ញ​វត្ថុ​ប្រ​ជាជន​កម្ពុ​ជា​ចំ​នួន​ជាង​ ៥៩​ ០០០​ ​​នាក់​នៅ​ទូ​ទាំង​ប្រ​ទេស​ជាមួយ​​ទឹក​ប្រាក់​ធានា​សរុប​ជាង​ ១,២​ ​ពាន់​លាន​ដុល្លារអាមេរិក​។​»    

លោក​បន្ថែម​ថា​៖ ​«​យើងប្តេជ្ញាចិត្ត​ក្នុង​ការកសាងអនាគតហិរញ្ញវត្ថុឱ្យកាន់តែ ប្រសើរជូន​ដល់​​ប្រ​ជា​ជន​កម្ពុជា​ ហើយ​ជាផ្នែកមួយនៃចក្ខុវិស័យ​នេះ​​ យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់​ទីប្រឹក្សា ធានារ៉ាប់រង​របស់​យើង។​»    លោក​ស្រី​ ម៉ម​​ ភិ​រុណ​ ដែល​ជា​ទី​ប្រឹក្សា​ឆ្នើម​មួយ​រូប​ និង​ជា​សមា​ជិក​នៃ​ MDRT ប្រចាំ​ឆ្នាំ​ ២០១៦ និង​ ២០១៧​ មាន​ប្រសាសន៍​ថា​៖ ​«​ការចូលរួមជាមួយក្រុមហ៊ុន​ មេនូឡាយហ្វ៍ គឺជាការសម្រេចចិត្តដ៏ត្រឹម​ត្រូវ​បំផុតមួយ​ដែលខ្ញុំបានធ្វើឡើង​ក្នុង​អាជីពការងារ​របស់ខ្ញុំ ​ព្រោះខ្ញុំអាចអភិ​វឌ្ឍ​​សមត្ថភាព​របស់ខ្ញុំផង​ និង​​អាច​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការ​ពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គាត់បាន​ទៀត​ផង​​។»  លោកស្រី​បានបញ្ជាក់​​ថា​៖​ «ដោយ​សារ​តែក្រុមហ៊ុន​ មេនូ​ឡាយហ្វ៍​ បានផ្លាស់​ប្តូរ​ជី​វិត​ខ្ញុំ ខ្ញុំ​នឹង​ផ្លាស់​ប្តូរ​ជីវិត​ប្រ​ជា​ជន​ជាច្រើន​ផ្សេង​ទៀត​តាម​រយៈ​ការ​ផ្តល់​ជូនពួក​គាត់​នូវ​​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​។​​​»