រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សារពី​អតិថិជនរបស់យើង

កញ្ញា ឃុន ដាលីន អតិថិជនដំបូងបង្អស់ដែលទទួលបាន «អត្ថប្រយោជន៍ដល់កាលកំណត់ដំបូងបង្អស់» នៅកម្ពុជា

កញ្ញា ឃុន ដាលីន គឺជាកូនស្រីច្បងរបស់ប្អូនប្រុស ៤ នាក់។ គាត់រស់នៅភ្នំពេញជាមួយក្រុមគ្រួសារដែលជាអ្នកធ្វើអាជីវកម្មខ្នាតតូចមូយនៅភ្នំពេញ។ គាត់ និងក្រុមគ្រួសារសម្រេចចិត្តទិញគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» ដែលជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលរួមបញ្ចូលគ្នាទាំងការការពារ និងការសន្សំសម្រាប់ការសិក្សាកម្រិតវិទ្យាល័យរបស់ប្អូនប្រុសពៅគាត់តាំងពីឆ្នាំ ២០១៣។

កញ្ញា ឃុន ដាលីន៖ «ពេលនោះខ្ញុំបានចូលរួមសិក្ខាសាលាអប់រំស្តីពីការធានារ៉ាប់រងអាយុជីវិតដែលរៀបចំឡើងដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយខ្ញុំក៏បានចាប់ផ្តើមចាប់អារម្មណ៍ពីការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតហិរញ្ញវត្ថុរយៈពេលវែង។ ខ្ញុំចាប់ផ្តើមគិតចង់ធ្វើការសន្សំសម្រាប់ការសិក្សានៅវិទ្យាល័យរបស់ប្អូនប្រុសពៅខ្ញុំ ហើយពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំបានពិភាក្សាជាមួយអ្នកម្តាយ ហើយបន្ទាប់មកក៏បានសម្រេចចិត្តផ្តើមការសន្សំនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ចាប់តាំងពីពេលនោះមក។» គាត់បានបន្តថា៖ «ការព្រួយបារម្ភដ៏ធំបំផុតសម្រាប់គ្រួសារយើងខ្ញុំនៅពេលនោះ គឺគិតថាតើយើងនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ឬក៏អត់នៅចុងបញ្ចប់នៃរយៈពេលសន្សំ។ ៧ ឆ្នាំក្រោយមក! ថ្ងៃនេះពិតជាបានមកដល់ ហើយខ្ញុំរីករាយយ៉ាងខ្លាំងក្នុងការអះអាងថាយើងពិតជាទទួលបានទឹកប្រាក់សន្សំ (អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់) ត្រឡប់មកវិញដូចដែលក្រុមហ៊ុនបានសន្យាពិតមែន។ អ្វីដែលសំខាន់ជាងនេះទៅទៀតសម្រាប់គ្រួសារយើងខ្ញុំ គឺយើងខ្ញុំបានជួយទំនុកបម្រុងផ្នែកហិរញ្ញវត្ថុដល់ការសិក្សានៅវិទ្យាល័យដល់ប្អូនប្រុស។»