រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ជំងឺធ្ងន់ធ្ងរកម្រិតដំបូង

ជំងឺធ្ងន់ធ្ងរកម្រិតដំបូងដែលត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមនេះ សំដៅដល់ ជំងឺ ឬស្ថានភាពណាមួយ ដែលបានកំណត់និយមន័យ ដូចខាងក្រោម៖

លេខ 
ផ្នែកសរីរាង្គ  ជំងឺ ឬស្ថានភាពជំងឺធ្ងន់ធ្ងរ  និយមន័យ 


 

 

មហារីក 

 

 

ជំងឺមហារីកកម្រិតដំបូង - ដុំមហារីកដែលមិនទាន់រីករាលដាល (Early Cancer - Carcinoma-in-situ) 

 

 

ដុំមហារីកដែលមិនទាន់រីករាលដាល (Carcinoma in situ)  គឺជាការរីកលូតលាស់នៅមួយកន្លែង នៃកោសិកាមហារីកដែលប្រភពដើមរបស់វាមិនទាន់រីករាលដាល និង/ឬទៅបំផ្លាញជាលិកាដែលនៅជុំវិញ។ ការរីករាលដាល​ (Invasion)​ មានន័យថាជា​ការជ្រៀតចូលនៃកោសិកាមហារីក និង/ឬ ការបំផ្លាញសកម្មនៃកោសិកាធម្មតា រហូតដល់​ភ្នាសគ្រឹះនៃជាលិកា។ ការធ្វើរោគវិនិច្ឆ័យនៃដុំមហារីកដែលមិនទាន់រីករាលដាលត្រូវតែបានធ្វើឡើង ដោយផ្អែកទៅលើលទ្ធផលនៃការវិភាគដុំសាច់។ ជាងនេះទៅទៀតការធ្វើរោគវិនិច្ឆ័យរបស់ដុំមហារីកដែលមិនទាន់រីករាលដាល ត្រូវតែមានលទ្ធផលវិជ្ជមាន ដោយការពិនិត្យមីក្រូទស្សន៍នៃជាលិកា ហើយ​ផ្អែកទៅលើលទ្ធផលនៃការវិភាគដុំសាច់។  

ការធ្វើរោគវិនិច្ឆ័យ​តាម​សញ្ញា​គ្លីនិក គឺមិនមានលក្ខណៈគ្រប់គ្រាន់តាមបទដ្ឋានខាងលើនេះទេ។ ការធានារ៉ាប់រងនេះ សម្រាប់តែការកើតឡើងដំបូងនៃ ដុំមហារីកដែលមិនទាន់រីករាលដាលតែប៉ុណ្ណោះ។ 

ក្នុងករណីមាត់ស្បូន ការពិនិត្យកោសិកាមហារីក​មាត់ស្បូន (Pap smear) តែឯង​ គឺមិនទាន់មានលក្ខណៈគ្រប់គ្រាន់ទេ ហើយវាគួរតែអមដោយលទ្ធផលនៃការវិភាគដុំសាច់កស្បូនមកជាមួយ។ 

 

ករណីមិនធានា៖ 

  • ការធ្វើរោគវិនិច្ឆ័យតាមសញ្ញាគ្លីនិក ឬចំណាត់ថ្នាក់កោសិកាមិន   ធម្មតា​នៃមាត់ស្បូន (Cervical Intraepithelial Neoplasia (CIN)) នៅដំណាក់កាលទី 1 (CIN I), ដំណាក់កាលទី 2 (CIN II) និងដំណាក់កាលទី 3 (CIN III) (ករណីធ្ងន់ធ្ងរនៃកោសិកាលូតលាស់មិនប្រក្រតី ដែលមិនមែន​ជាដុំមហារីកដែលមិនទាន់រីករាលដាល ដោយមិនមានលក្ខណៈគ្រប់គ្រាន់ទេក្រោមអត្ថប្រយោជន៍នេះទេ) ហើយមិនត្រូវបានរាប់បញ្ចូលទេ។ 

  • ការរីកលូតលាស់ខុសធម្មតានៃកោសិកាស្បែក ដែលមិនទាន់រីករាលដាល (CIS) ក៏មិនត្រូវបានរាប់បញ្ចូលដែរ។ 


 

 

មហារីក 

 

 

ជំងឺមហារីកក្រពេញប្រូស្តាតកម្រិតដំបូង (Early Prostate Cancer) 

 

 

ជំងឺមហារីកក្រពេញប្រូស្តាតកម្រិតដំបូង គឺត្រូវបានពិពណ៌នាដោយចំណាត់ថ្នាក់ TNM ក្នុងកម្រិត T1N0M0 ឬជំងឺមហារីកក្រពេញប្រូស្តាត ​ត្រូវបានពិពណ៌នាដោយចំណាត់ថ្នាក់ផ្សេងៗទៀត ដែលមានតម្លៃស្មើគ្នា។ 

 

ករណីមិនធានា៖ 

ការរីកលូតលាស់មិនធម្មតារបស់ក្រពេញប្រូស្តាត ​(PIN) ។ 

មហារីក  ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកម្រិតដំបូង (Early Thyroid Cancer)  ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកម្រិតដំបូង គឺត្រូវបានពិពណ៌នាដោយចំណាត់ថ្នាក់ TNM នៅកម្រិត T1N0M0។​  
មហារីក  ជំងឺមហារីកប្លោកនោមកម្រិតដំបូង (Early Bladder Cancer)  ជំងឺមហារីកប្លោកនោមកម្រិតដំបូង គឺត្រូវបានពិពណ៌នាដោយចំណាត់ថ្នាក់ TNM នៅកម្រិត T1N0M0 ឬចំណាត់ថ្នាក់នៃការវិភាគដុំសាច់ប្លោកនោម នៅកម្រិត (TaN0M0)។ 


 

 

មហារីក 

 

 

ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃកម្រិតដំបូងដែលបណ្តាលមកពីការខូចខួរឆ្អឹង (Early Chronic Lymphocytic Leukemia)  

 

 

សំដៅលើជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃកម្រិតដំបូង ដែលបណ្តាលមកពីការខូចខួរឆ្អឹងនៅដំណាក់កាលទី 1 ឬទី 2  (RAI Stage 1 or 2)។ 

 

ករណីមិនធានា៖ 

សម្រាប់ដំណាក់កាល សូន្យ (RAI stage 0) ឬទាបជាងនេះ គឺមិនត្រូវបានរាប់បញ្ចូលទេ។ 


 

 

មហារីក 

 

 

ជំងឺមហារីកក្រពះ ពោះវៀនកម្រិតដំបូង (Gastro-intestinal Stromal Cancer) 

 

ជំងឺមហារីកក្រពះ ពោះវៀនកម្រិតដំបូង គឺត្រូវបានពិពណ៌នា ដោយចំណាត់ថ្នាក់ TNM នៅកម្រិត T1N0M0 ឬស្ថិតនៅក្រោម ដោយមានចំនួន mitotic count តិចជាង ឬស្មើនឹង 5/50 HPFs ដែលត្រូវបានព្យាបាលដោយការវះកាត់ ឬព្យាបាលដោយប្រើវិធីសាស្ត្រគីមី ដែលបាន​ណែនាំដោយគ្រូពេទ្យឯកទេសជំងឺមហារីក។ 


 

 

បេះដូង 

 

 

ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬការប្រើ​ឧបករណ៍​ជំនួយដល់​ការកន្រ្តាក់សាច់ដុំបេះដូងជាអចិន្រ្តៃយ៍ (Insertion of a Permanent Cardiac Pacemaker or Defibrillator) 

 

 

សំដៅលើការដាក់បញ្ចូលថ្មជំនួយបេះដូង ឬការប្រើឧបករណ៍​សម្រាប់ជំនួយដល់ការកន្រ្តាក់សាច់ដុំបេះដូងជាអចិន្រ្តៃយ៍ ​ដែលជាតម្រូវការបន្ទាប់ពីចង្វាក់បេះដូងដើរ​មិនទៀងទាត់យ៉ាងធ្ងន់ធ្ងរ ហើយមិនអាចព្យាបាលតាមវិធីសាស្ត្រផ្សេងៗទៀតបាន។ ការដាក់បញ្ចូលថ្មជំនួយបេះដូង គឺត្រូវបានធ្វើឡើងដោយមានការ​ណែនាំពីគ្រូពេទ្យឯកទេស​ដែលមានជំនាញពាក់ព័ន្ធ​ថាជាតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រ។  

ថ្មជំនួយបេះដូង ឬឧបករណ៍សម្រាប់ជំនួយដល់​ការកន្រ្តាក់សាច់ដុំបេះដូង ត្រូវបានណែនាំដោយ​គ្រូពេទ្យឯកទេស​​បេះដូងថាជា​តម្រូវការចាំ បាច់ផ្នែកវេជ្ជសាស្ត្រ។  


 

 

បេះដូង 

 

 

ការវះកាត់ពង្រីកសរសៃឈាម​អាកទែរចិញ្ចឹមបេះដូង (Coronary Angioplasty) 

 

 

សំដៅលើដំណើរការនៃការវះកាត់ជួសជុលសរសៃឈាម​បេះដូង ដោយប្រើបាឡុង ឬបំពង់សរសៃឈាម​ ដើម្បីពង្រីក​សរសៃឈាមអាកទែរ​ចិញ្ចឹមបេះដូង​សំខាន់មួយ ឬច្រើនដែលមាន​ភាពតូចចង្អៀត ឬស្ទះ យ៉ាងតិច 60% ដូចដែលបាន​បង្ហាញ​ដោយ​ម៉ាស៊ីនឆ្លុះ​សរសៃឈាម         បេះដូង។ ការធ្វើឲ្យសរសៃឈាមបេះដូងមានចលនាឡើងវិញ ត្រូវតែបានបញ្ជាក់ដោយគ្រូពេទ្យឯកទេសជំងឺបេះដូងថាពិតជាមានភាពចាំបាច់​ផ្នែឰកវេជ្ជសាស្ត្រ។ 

ក្នុងន័យនេះ សរសៃឈាមបេះដូង គឺសំដៅ​ទៅលើសរសៃឈាមចិញ្ចឹម  បេះដូងចម្បងដែលស្ថិតនៅផ្នែកខាងឆ្វេង ព័ទ្ធចុះមកក្រោម ព័ទ្ធជារង្វង់​ និងសរសៃឈាមចិញ្ចឹមបេះដូង​ដែលស្ថិតនៅផ្នែកខាងស្តាំ។  

 

ករណីមិនធានា៖ 

ការធ្វើរោគវិនិច្ឆ័យ និងការអង្កេតតាមដានដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបេះដូង មិនត្រូវបានរាប់បញ្ចូលទេ។ 


 

 

បេះដូង 

 

 

ការវះកាត់តូចលើសរសៃឈាមអាអក (Minimally Invasive Surgery to Aorta) 

 

 

សំដៅលើដំណើរការនៃការវះកាត់តូចលើសរសៃឈាមអាអក តាមរយៈបច្ចេកទេសវះកាត់តូច (Minimally invasive techniques) ឬបច្ចេកទេសព្យាលបាលផ្នែក​ខាងក្នុងនៃសរសៃ​ឈាម​អាកទែរ​ (Intra-arterial techniques) ដើម្បីជួសជុល ឬព្យាបាល​ការរីកប៉ោង​នៃសរសៃឈាម​អាអក ការស្ទះសរសៃឈាមអាអក ឬការរហែក​នៃ​សរសៃឈាមអាអក​ ដោយមានភស្តុតាងនៃការធ្វើរោគវិនិច្ឆ័យ​ត្រឹមត្រូវ និងបានបញ្ជាក់ពីគ្រូពេទ្យឯកទេស។ 

ក្នុងន័យនេះ សរសៃឈាមអាអក គឺសំដៅទៅលើ​សរសៃឈាមអាអក ដែលភ្ជាប់ពីបេះដូង​ឆ្លងកាត់ពីទ្រូងទៅពោះ ប៉ុន្តែមិនមែនសំដៅលើសរសៃឈាមដែលជាមែកធាងរបស់សរសៃឈាមអាអកឡើយ។ 

 

ករណីមិនធានា៖ 

បច្ចេកទេសពិនិត្យផ្នែកខាងក្នុងសរសៃឈាមអាកទែរ ដើម្បីធ្វើការអង្កេត តាមដានស្រាវជ្រាវ គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

10 

 

 

បេះដូង 

 

 

ការវះកាត់យកស្រោមបេះដូងចេញទាំងអស់ (Pericardiectomy) 

 

 

សំដៅលើដំណើរការនៃការវះកាត់យកស្រោមបេះដូងចេញទាំងអស់ តាមរយៈបច្ចេកទេសនៃការចោះរន្ធ (Keyhole techniques) ឬបច្ចេកទេសស៊កបំពង់កាតេទែទៅក្នុងសរសៃឈាម (Port access techniques) ដែលបណ្ដាលមកពីជំងឺស្រោម​បេះដូង។ ការវះកាត់នេះ​ ត្រូវមានការបញ្ជាក់ដោយគ្រូពេទ្យឯកទេសបេះដូង ឬគ្រូពេទ្យឯកទេស ដែលមានជំនាញពាក់ព័ន្ធថា​ពិតជាមានភាពចាំបាច់​ផ្នែកវេជ្ជសាស្ត្រ​។ 

 

ករណីមិនធានា៖ 

ទម្រង់នៃការវះកាត់ផ្សេងទៀតនៅលើស្រោមបេះដូង ដែលរួមមានការវិភាគស្រោមបេះដូងដោយការច្រឹបសាច់ ឬការបឺតដោយប្រើប្រាស់ម្ជុល គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

11 

 

 

បេះដូង 

 

 

ការវះកាត់ដាក់បញ្ចូលតម្រងច្រោះក្នុងសរសៃឈាមវ៉ែនកាវ (Insertion of a vena-cava filter) 

 

 

សំដៅលើដំណើរការនៃ​ការវះកាត់ដាក់បញ្ចូលតម្រងច្រោះក្នុងសរសៃឈាមវ៉ែនកាវ បន្ទាប់ពីមានឯកសារជាភស្តុតាងបញ្ជាក់ថាការស្ទះសរសៃឈាមសួតដោយសារកំណកឈាម ដែលកើតឡើងវិញជាញឹកញាប់។ តម្រូវការនៃការវះកាត់ដាក់បញ្ចូលតម្រងច្រោះក្នុងសរសៃឈាមវ៉ែនកាវ ត្រូវមានការបញ្ជាក់ដោយគ្រូពេទ្យឯកទេសដែលមានជំនាញពាក់ព័ន្ធថាពិតជាមានភាព​ចាំបាច់​ផ្នែកវេជ្ជសាស្ត្រ។ ​ 

12 

 

 

បេះដូង 

 

 

ជំងឺលើសសម្ពាធឈាមនៃសរសៃឈាមអាកទែរសួត (Secondary Pulmonary Hypertension) 

សំដៅលើជំងឺលើសសម្ពាធឈាមនៃសរសៃឈាមអាកទែរសួត ជាមួយនឹងការរីកថតបេះដូងខាងស្តាំ ដែលបណ្ដាលឲ្យមានការចុះខ្សោយមុខងារបេះដូងជាអចិន្ត្រៃយ៍។ ការធ្វើរោគវិនិច្ឆ័យនៃជំងឺលើសសម្ពាធឈាម នៃសរសៃឈាមអាកទែរ​សួត ត្រូវតែធ្វើឡើង​ដោយគ្រូពេទ្យឯកទេស ហើយរួមបញ្ចូលនូវ​លក្ខខណ្ឌ​​ដូចខាងក្រោម៖ 

(ក) ​រោគសញ្ញានៃជំងឺខ្សោយថតបេះដូងផ្នែកខាងស្តាំ រួមមានហត់ ចុកទ្រូង ខ្យល់គរ ឬឡើងទម្ងន់មកពី​ការចាល់សារធាតុរាវ ​ដែលបណ្តាលឲ្យមានការចុះខ្សោយ​រាងកាយ​ជាអចិន្ត្រៃយ៍​ រហូតដល់កម្រិតទី III យ៉ាងតិច នៃចំណាត់ថ្នាក់​ជំងឺខ្សោយបេះដូង NYHA (សមាគម​បេះដូងនៅញូវយ៉ក)។ 

(ខ) រកឃើញថាជំងឺខ្សោយថតបេះដូងផ្នែកខាងស្តាំ តាមរយៈការថត    អេកូបេះដូង រួមបញ្ចូលទាំងការរីកកម្រាស់ និងទំហំ នៃជញ្ជាំងថតបេះដូងខាងស្តាំ ជាមួយនឹងការថយចុះមុខងារថតបេះដូងខាងស្តាំ។ 

(គ) ការវះចោះបេះដូងខាងស្តាំ ជាមួយនិងសម្ពាធសរសៃឈាមអាទែសួតជាមធ្យម ≥ 20mmHg និងសម្ពាធចរន្ត​ឈាមសួតជាមធ្យម ≤ 15 mmHg។ 

 

ករណីមិនធានា៖ 

ជំងឺលើសសម្ពាធឈាមនៃសរសៃឈាមអាកទែរសួត ដែលកើតឡើងដោយមិនមានប្រភពច្បាស់លាស់ គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

13 

 

 

បេះដូង 

 

 

ជំងឺរីកប៉ោងធំនៃសរសៃឈាមអាអកដែលមិនមានរោគសញ្ញា (Large Asymptomatic Aortic Aneurysm)  

 

 

ការរីកប៉ោងធំសរសៃឈាមអាអកផ្នែកពោះ​ ឬទ្រូងដែលមិនមានរោគសញ្ញា គឺតម្រូវឲ្យមានបង្ហាញយ៉ាងច្បាស់ដោយបច្ចេកទេសរូបភាពវេជ្ជសាស្រ្តដែលសមស្រប។ សរសៃឈាមអាអកត្រូវតែរីកប៉ោង និងធំជាង 55mm នៃអង្កត់ផ្ចិត ហើយការធ្វើរោគវិនិច្ឆ័យនេះ​ត្រូវតែ​បញ្ជាក់ដោយគ្រូពេទ្យឯកទេសបេះដូង។ ក្នុងន័យនេះ សរសៃឈាមអាអក គឺសំដៅទៅលើ​សរសៃឈាមអាអក ដែលភ្ជាប់ពីបេះដូង​ឆ្លងកាត់ទ្រូងទៅពោះ ប៉ុន្តែមិនមែនសំដៅលើសរសៃឈាមដែលជាមែកធាងរបស់សរសៃឈាមអាអកឡើយ។ 

14 

 

 

ខួរក្បាល 

 

 

ការវះកាត់សរសៃឈាមអាកទែរ និងវ៉ែនខុសប្រក្រតីនៅក្នុងខួរក្បាល ឬការវះកាត់ដុំរីកប៉ោងនៃសរសៃឈាមនៅក្នុងខួរក្បាល (Cerebral Arteriovenous Malformation (AVM) / Cerebral Aneurysm Surgery) 

 

 

សំដៅលើដំណើរការនៃ៖ 

(ក)  ​ការវះកាត់ជួសជុលសរសៃឈាមដែលរីកប៉ោងនៅក្នុងខួរក្បាល ឬ ការវះកាត់យកចេញនូវសរសៃឈាមអាកទែរ និងវ៉ែនខុសប្រក្រតីនៅក្នុងខួរក្បាល តាមរយៈការចោះឆ្អឹងលលាដ៍ក្បាល ដោយគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ ឬ 

(ខ) វិធីសាស្ត្រក្នុងការព្យាបាលផ្នែកខាងក្នុងសរសៃឈាមដោយគ្រូពេទ្យឯកទេសវិទ្យុសាស្រ្ត និងប្រើប្រាស់ឧបករណ៍ចាក់បំពេញបិទការពារសរសៃឈាមមិនឲ្យបែក (​Coils) ដែលបង្កើតជាដុំកំណកឈាមក្នុងសរសៃឈាម​អាកទែរនិងវ៉ែនខុសប្រក្រតី ឬដុំរីកប៉ោងនៃសរសៃឈាមនៅក្នុងខួរក្បាល។ 

តម្រូវការនៃការវះកាត់ ត្រូវបានបញ្ជាក់ដោយគ្រូពេទ្យឯកទេសដែលមានជំនាញពាក់ព័ន្ធថា​ពិត​ជា​មាន​ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត។  

15 

 

 

ខួរក្បាល 

 

 

ការសន្លប់បាត់ស្មារតីដែលបន្ត រហូតយ៉ាងតិច 48 ម៉ោង​ (Less Severe Coma (persist at least 48 hour)) 

 

 

សំដៅលើការសន្លប់បាត់ស្មារតី ដែលបន្តរហូតយ៉ាងតិចសែសិបប្រាំបី (48) ម៉ោង​។​ ការធ្វើរោគវិនិច្ឆ័យនេះ ត្រូវមានភស្តុតាង​ទាំងអស់ដូចខាងក្រោម៖ 

(ក)​  គ្មានការឆ្លើយតបទៅនឹងការរំញោចខាងក្រៅ​យ៉ាងហោចណាស់សែសិបប្រាំបី (48) ម៉ោង និង 

(ខ)  តម្រូវការប្រើប្រាស់ឧបករណ៍ជំនួយ ដើម្បីទ្រទ្រង់ជីវិតយ៉ាងហោចណាស់សែសិបប្រាំបី (48) ម៉ោង និង 

(គ)​  ការខូចខាតខួរក្បាល ដែលបណ្តាលឲ្យខ្សោយប្រព័ន្ធប្រសាទជា   អចិន្ត្រៃយ៍អមដោយរោគសញ្ញាគ្លីនិក ត្រូវបានវាយតម្លៃយ៉ាងហោចណាស់សាមសិប (30) ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃការសន្លប់។ 

 

ករណីមិនធានា៖ 

  • ការសន្លប់​ដែល​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀនហួសកម្រិត​ គឺមិនត្រូវបានរាប់បញ្ចូលទេ។​ 

  • ការធ្វើឲ្យសន្លប់តាមបែបវេជ្ជសាស្ត្រ ឬថ្នាំសណ្តំ គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

16 

 

ខួរក្បាល 

 

 

ការវះកាត់ដាក់បញ្ចូលឧបករណ៍បង្វែរទឹកខួរក្បាល (Cerebral Shunt Insertion) 

 

 

ដំណើរការនៃការវះកាត់បញ្ចូលឧបករណ៍​បង្វែរទឹកខួរក្បាល (Shunt) ពីថតខួរក្បាល​ដើម្បីកាត់បន្ថយសម្ពាធទឹកដែលបានកើនឡើង។ តម្រូវការនៃការដាក់បញ្ចូលឧបករណ៍បង្វែរ ទឹកខួរក្បាល ត្រូវធ្វើការបញ្ជាក់​ដោយគ្រូពេទ្យ​ឯកទេស ដែលមានជំនាញពាក់ព័ន្ធថាពិតជា​មានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត។ 

17 

 

 

ខួរក្បាល 

 

 

ការវះកាត់បង្ហូរកំណកឈាមចេញពីស្រោមខួរក្បាល​ (Surgery for Subdural Hematoma) 

 

 

សំដៅលើដំណើរការនៃការវះកាត់ដោយបច្ចេកទេសស្វានចោះលលាដ៍ក្បាលដើម្បីបង្ហូរកំណកឈាមចេញពីស្រោមខួរក្បាល ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យបង្កឲ្យមានរបួសដល់សរសៃឈាម។ តម្រូវការនៃការវះកាត់ដោយវិធីចោះលលាដ៍​ក្បាល ត្រូវធ្វើការបញ្ជាក់​ដោយគ្រូពេទ្យ​ឯកទេស ដែលមានជំនាញពាក់ព័ន្ធថាពិតជា​មានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត។ 

 

ករណីមិនធានា៖ 

ការវះកាត់បង្ហូរកំណកឈាមចេញពីស្រោមខួរក្បាល ដែលបណ្តាលមកពីការវះកាត់​សរសៃប្រសាទ​ គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

18 

 

 

ខួរក្បាល 

 

 

ការវះកាត់សរសៃឈាមអាកទែរចិញ្ចឹមខួរក្បាលការ៉ូទីត​ (Carotid Artery Surgery) 

 

 

សំដៅលើដំណើរការនៃការវះកាត់ចុងសរសៃឈាមអាកទែរចិញ្ចឹមខួរក្បាលការ៉ូទីតដោយមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្តដែលបណ្ដាលមកពី​ការរួម​តូច​យ៉ាងតិចប៉ែតសិបភាគរយ (80%) នៃសរសៃឈាមអាក     ទែរចិញ្ចឹម​ខួរក្បាលការ៉ូទីត ដូចដែលបានធ្វើរោគវិនិច្ឆ័យតាមរយៈរូបភាពវេជ្ជសាស្ត្រនៃសរសៃឈាមអាកទែរ ឬការធ្វើរោគវិនិច្ឆ័យដែលសមស្របណាមួយ។ 

 

ករណីមិនធានា៖ 

ការវះកាត់ចុងសរសៃឈាមផ្សេងទៀត ដែលមិនមែន​ជាសរសៃឈាម អាកទែរចិញ្ចឹមខួរក្បាលការ៉ូទីត (Carotid artery) គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

19 

 

 

ថ្លើម 

 

 

ការវះកាត់ថ្លើម (Liver Surgery) 

 

 

សំដៅលើការវះកាត់ផ្នែកណាមួយចេញយ៉ាងហោចណាស់​​ (1) ក្លែប ​(lobe) ដែលត្រូវបានបញ្ជាក់ដោយគ្រូពេទ្យឯកទេសថាជាតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្រ្ត និងបណ្ដាលមកពីជំងឺ ឬគ្រោះថ្នាក់ចៃដន្យនៃ អ្នកត្រូវបានធានារ៉ាប់រង។​ 

 

ករណីមិនធានា៖ 

ការបរិច្ចាគថ្លើម ឬជំងឺថ្លើមដែលបណ្ដាលមក​ពីការសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនហួស​កម្រិត​ គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

20 

 

 

ថ្លើម 

 

 

ជំងឺក្រិនថ្លើមដែលបណ្ដាលមកពីជំងឺរលាកថ្លើម (Hepatitis with Cirrhosis)  

 

 

សំដៅលើ​ការរលាកថ្លើមដោយសារមេរោគ​ថ្លើម ​ដែល​នាំ​ឱ្យមានជំងឺ​ក្រិន​ថ្លើម​។ ការធ្វើរោគវិនិច្ឆ័យ​នៃជំងឺ​ក្រិន​ថ្លើម ដែល​បណ្ដាល​មកពីជំងឺរលាកថ្លើម​ពិតប្រាកដត្រូវបញ្ជាក់ដោយគ្រូពេទ្យឯកទេស អមដោយលទ្ធផលវិភាគសាច់ថ្លើម​ ដោយបង្ហាញថាស្ថិតនៅដំណាក់កាល F4 តាមចំណាត់ថ្នាក់ Metavir ឬក៏ពិន្ទុ 4 តាមចំណាត់ថ្នាក់ Knodell។ 

 

ករណីមិនធានា៖ 

ជំងឺថ្លើមដែលជាប់ពាក់ព័ន្ធនឹង​ការសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន​ហួសកម្រិត​ គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

21 

 

 

តម្រងនោម 

 

 

ការកាត់ ឬការវះកាត់យក​តម្រងនោមម្ខាងចេញ (Nephrectomy / Removal of one Kidney) 

 

 

សំដៅលើការវះកាត់យកតម្រងនោមម្ខាងទាំងមូលចេញដោយមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត ដែលបណ្ដាល​មកពីជំងឺ ឬគ្រោះថ្នាក់ចៃដន្យ។ តម្រូវការនៃការ​វះ​កាត់​យកតម្រងនោមចេញ ត្រូវធ្វើ​ការបញ្ជាក់ដោយគ្រូពេទ្យឯកទេស​​ដែលមានជំនាញពាក់ព័ន្ធថា​ពិតជាមាន​ភាព​ចាំបាច់តាមផ្នែកវេជ្ជសាស្រ្ត។ 

 

ករណីមិនធានា៖ 

ការវះកាត់យកចេញផ្នែកខ្លះនៃតម្រងនោមម្ខាង ឬការបរិច្ចាគតម្រងនោម គឺមិនត្រូវបាន​រាប់បញ្ចូលទេ។ 

22 

 

 

សួត 

 

 

ការវះកាត់យក​សួតម្ខាងទាំងមូលចេញ (Surgical Removal of One Lung) 

 

 

សំដៅលើការវះកាត់យកសួតម្ខាងទាំងមូលចេញ ដែលបណ្ដាលមកពី​ជំងឺ ឬគ្រោះថ្នាក់ចៃដន្យនៃអ្នកត្រូវបានធានារ៉ាប់រង។ 

 

ករណីមិនធានា៖ 

ការវះកាត់យកចេញផ្នែកខ្លះនៃសួតម្ខាង ឬការបរិច្ចាគសួត គឺមិនត្រូវបាន​រាប់បញ្ចូល​ទេ។ 

23 

 

 

សួត 

 

 

ការវះកាត់ដាក់ឧបករណ៍ជំនួយផ្លូវដង្ហើមជាអចិន្ត្រៃយ៍ (Permanent​Tracheostomy) 

 

 

សំដៅលើការវះកាត់ដាក់ឧបករណ៍ជំនួយផ្លូវដង្ហើមជាអចិន្ត្រៃយ៍ សម្រាប់ការព្យាបាលជំងឺសួត ឬជំងឺផ្លូវដង្ហើម​ ឬជំនួយដល់ប្រព័ន្ធខ្យល់ចេញចូល បន្ទាប់ពីរងការប៉ះទង្គិច ឬរលាកធ្ងន់ធ្ងរ។ អ្នកត្រូវបានធានារ៉ាប់រងត្រូវតែជាអ្នកជំងឺដែលបាន​សម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម ​ដោយមានការមើល​ថែពីគ្រូពេទ្យឯកទេស។​ 

អត្ថប្រយោជន៍នឹងត្រូវបានផ្ដល់ជូន លុះត្រាតែការវះកាត់ដាក់ឧបករណ៍ជំនួយផ្លូវដង្ហើម ត្រូវបាន​តម្រូវឲ្យបន្តដាក់ ​និងដំណើរការក្នុងរយៈពេលយ៉ាងតិចបី (3) ខែ។

24 

 

 

ការវះកាត់ផ្លាស់ប្ដូរសិរីរាង្គ 

 

 

ការវះកាត់ផ្លាស់ប្ដូរពោះវៀនតូច (Small Bowel Transplant) 

 

សំដៅលើការវះកាត់ផ្លាស់ប្ដូរពោះវៀនតូច យ៉ាងហោចណាស់ប្រវែងមួយ (1) ម៉ែត្រជាមួយនឹងការផ្គត់ផ្គង់ឈាមចិញ្ចឹម​ពោះវៀន​តូ​ចខ្លួនឯង តាម   រយៈការវះកាត់បើកពោះ​ បណ្ដាលមកពីការខូចពោះវៀនតូច ដែលបានបញ្ជាក់ដោយគ្រូពេទ្យឯកទេសវះកាត់។ 

25 

 

 

ការពិការអវយវៈ 

 

 

ការកាត់ចេញនូវអវយវៈម្ខាង ​(ដៃ ឬជើង) ​(Amputation of One Limb) 

 

 

សំដៅលើការកាត់ផ្ដាច់ចេញនូវអវយវៈមួយទាំងស្រុង ដែលបណ្ដាលមក​ពី​ជំងឺ ឬគ្រោះថ្នាក់ចៃដន្យ។ លក្ខខណ្ឌនេះតម្រូវឲ្យមាន​ការ​បញ្ជាក់ដោយគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ។ 

"អវយវៈមួយទាំងស្រុង" ចំពោះដៃ គឺគិតចាប់ពីផ្នែកខាងលើនៃកដៃ ឬចំពោះជើង គឺគិតចាប់ពីខាងលើនៃកជើង។ 

 

ករណីមិនធានា៖ 

ការបង្ករបួសលើខ្លួនឯង គឺមិនត្រូវបានរាប់បញ្ចូលទេ។ 

26 

 

 

ការពិការអវយវៈ  

 

 

ការបាត់បង់គំហើញនៃភ្នែកម្ខាង (Loss of Sight of One Eye) 

 

 

សំដៅលើការបាត់បង់គំហើញនៃភ្នែកម្ខាងទាំងស្រុង និងជាអចិន្ត្រៃយ៍៖ 

(ក)  បណ្ដាលមក​ពី​ជំងឺ ឬគ្រោះថ្នាក់ចៃដន្យ និង 

(ខ)  ត្រូវតែមានការបញ្ជាក់ពីគ្រូពេទ្យឯកទេសភ្នែក និង 

(គ)  រង្វាស់គំហើញ 3/60 ឬទាបជាងនេះ នៃភ្នែកដែលរងផលប៉ះពាល់ដោយប្រើរង្វាស់ភ្នែកតាមតារាង Snellen ឬការធ្វើតេស្តដែលមានតម្លៃស្មើគ្នា។ 

27 

 

 

ផ្សេងៗ 

 

 

 

 

 

ជំងឺរបេងខួរឆ្អឹងខ្នង (Tuberculous Myelitis) 

 

 

សំដៅលើជំងឺរលាកខួរឆ្អឹងខ្នង ដែលបង្កឡើងដោយមេរោគរបេង និងបណ្ដាលឲ្យមាន​ការចុះខ្សោយប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ អមដោយរោគសញ្ញាគ្លីនិកជាប្រចាំ យ៉ាងតិចណាស់រយៈពេលបី (3) ខែជាប់គ្នា។ 

ការធ្វើរោគវិនិច្ឆ័យត្រូវតែបញ្ជាក់ដោយគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ អមជាមួយនឹងលទ្ធផលវិភាគទឹកខួរឆ្អឹងខ្នង។ 

 

ករណីមិនធានា៖ 

ជំងឺរបេងខួរឆ្អឹងខ្នងជាមួយនឹងវត្តមានមេរោគហ៊ីវ គឺមិនត្រូវបាន​រាប់​បញ្ចូលទេ។ 

28 

 

 

ផ្សេងៗ 

 

 

 

 

 

ការរលាកកម្រិតមធ្យម (Less Severe Burn)  

 

 

សំដៅលើការ​រលាក​កម្រិតទីពីរ (ស្បែកឡើងក្រាស់ដោយផ្នែក) គ្រប​     ដណ្តប់​​យ៉ាង​តិច​ណាស់​ហាសិបភាគរយ (50%) នៃរាងកាយរបស់​​អ្នកត្រូវបានធានារ៉ាប់រង ដែលវាស់តាមតារាង Lund & Browder Body Surface។ ការរលាកស្បែក គឺតម្រូវឲ្យមាន​ការព្យាបាល​នៅក្នុងមន្ទីរពេទ្យផ្នែករលាក ហើយត្រូវមានការព្យាបាល​តាមបែបជម្រុះស្បែកខូច  ចេញ។ 

ការ​រលាក​កម្រិត​ទី​ពីរ​ សំដៅ​ទៅ​លើ​ការ​រលាកស្រទាប់ក្រៅទាំងស្រុង និង​បន្តទៅដល់ស្រទាប់​ក្នុង។ 

29 

 

 

ផ្សេងៗ 

 

 

 

 

 

ជំងឺលូពីសកម្រិតមធ្យម (Less severe Systemic Lupus Erythematosus (SLE)) 

 

 

ជំងឺលូពីសកម្រិតមធ្យម (Less Severe Systemic Lupus Erythematosus) សំដៅ​ដល់ជំងឺប្រព័ន្ធ​​​​ភាព​ស៊ាំ​​ប្រឆាំង​នឹង​ខ្លួន​ឯង ដែលប៉ះពាល់ដល់ប្រព័ន្ធជាច្រើននៃសារពាង្គកាយ និងត្រូវបានសម្គាល់ដោយការបង្កើត​​អង់​ទីករ​ដើម្បី​ប្រឆាំងនឹងរាង​កាយ​ខ្លួន​ឯង។ 

 

ខាងក្រោមនេះ ជាលក្ខខណ្ឌទាំងអស់ ហើយតម្រូវ​ឲ្យមាន៖ 

(ក) តម្រូវឲ្យមានយ៉ាងតិច​ 3 ក្នុងចំណោម 5 លក្ខខណ្ឌ៖ 

  •  រលាកសន្លាក់ (Arthritis)៖ ការរលាកសន្លាក់ ចំនួន 2 ឬច្រើនដែលមិនពាក់ព័ន្ធដល់ឆ្អឹង។ 

  •  រលាកស្រោមនៃសរីរាង្គ (Serositis)៖ រលាកស្រោមសួត (Pleuritis) ឬរលាកស្រោមបេះដូង (Pericarditis) 

  •  ជំងឺតម្រងនោម (Renal Disorder)៖ ប្រូតេអ៊ីនក្នុងទឹកនោម > 0.5 ក្រាមក្នុងមួយថ្ងៃ ឬកោសិកា casts ។ 

  •  ជំងឺគ្រាប់ឈាម​ (Hematologic disorder)៖ ជំងឺស្លេកស្លាំង​ដោយសារគោលិកាឈាមក្រហមត្រូវបានបំផ្លាញលឿនជាងត្រូវបានបង្កើត ជំងឺកង្វះគោលិកាឈាមស ជំងឺកង្វះគោលិកាឈាមសប្រភេទ Lymphocyte ឬជំងឺកង្វះប្លាកែត។ 

  •  វិជ្ជមានប្រព័ន្ធភាពស៊ាំប្រឆាំង​នឹង​ខ្លួន​ឯង (Positive anti-nuclear antibody) វិជ្ជមាន Anti-dsDNA ឬវិជ្ជមាន Anti-Smith antibody។ 

(ខ) ការធ្វើរោគវិនិច្ឆ័យនៃជំងឺលូពីស ត្រូវតែមានការបញ្ជាក់​ដោយ​គ្រូពេទ្យឯកទេស។ 

 

ករណីមិនធានា៖ 

ទម្រង់លូពីសផ្សេងៗទៀត ទម្រង់លូពីសចេញលើស្បែក (discoid lupus) នឹងទម្រង់ផ្សេងទៀត ដែលពាក់ព័ន្ធ​នឹងគ្រាប់ឈាម គឺមិនត្រូវបាន​រាប់​បញ្ចូលទេ។ 

30 

 

 

ផ្សេងៗ 

 

 

 

 

ការវះកាត់យកក្រពេញលើតម្រងនោមចេញដោយសារមានដុំសាច់ (Adrenalectomy for Adrenal Adenoma) 

 

សំដៅលើដំណើរការនៃការវះកាត់ក្រពេញលើ​តម្រងនោម សម្រាប់ការព្យាបាលជំងឺលើសសម្ពាធឈាមដែលមិនឆ្លើយតបនឹងថ្នាំ ដោយសារតែដុំសាច់ធ្វើអោយចេញអ័ម៉ូនអាដូស្តេរ៉ូន (aldosterone)។ ជំងឺលើសសម្ពាធឈាមដែលមិនឆ្លើយតបនឹងថ្នាំ គឺត្រូវបានបញ្ជាក់ថាមិនអាចគ្រប់គ្រងសម្ពាធឈាមតាមការព្យាបាលដោយថ្នាំ ហើយការវះកាត់យក​ក្រពេញលើតម្រងនោមចេញ សម្រាប់គ្រប់គ្រងជំងឺលើសសម្ពាធឈាម ត្រូវបានបញ្ជាក់ដោយគ្រូពេទ្យឯកទេសដែលមាន​ជំនាញ​ពាក់ព័ន្ធថាពិតជា​មានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត។