បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

លក្ខខណ្ឌនៃការប្រើប្រាស់

សូមអានលក្ខខណ្ឌប្រើប្រាស់នេះដោយប្រុងប្រយ័ត្ន មុននឹងប្រើប្រាស់គេហទំព័រនេះ។ ប្រសិនបើលោកអ្នកមិនយល់ព្រមតាមលក្ខខណ្ឌទាំងនេះទេ លោកអ្នកអាចបញ្ឈប់ការចូលទៅកាន់វេបសាយនេះបាន។

«វេបសាយនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី។ ប្រសិនបើលោកអ្នកមានបំណងចូលទៅកាន់ និងប្រើប្រាស់វេបសាយនេះ (ហៅថា «វេបសាយ») លោកអ្នកត្រូវទទួលយក និងយល់ព្រមភ្ជាប់កាតព្វកិច្ច និងគោរពតាមលក្ខខណ្ឌទាំងឡាយ (ហៅថា «លក្ខខណ្ឌ»)។ តាមរយៈការបន្តចូលទៅកាន់ និងប្រើប្រាស់វេបសាយនេះ លោកអ្នកត្រូវបានចាត់ទុកថាបានផ្តល់នូវការព្រមព្រៀងរបស់ខ្លួនរួចទៅហើយ ចំពោះលក្ខខណ្ឌទាំងឡាយ រួមទាំងការធ្វើបច្ចុប្បន្នភាព និងការកែប្រែផេ្សងៗនាពេលអនាគត។ ដូច្នេះលោកអ្នកគួរតែចូលទៅកាន់វេបសាយនេះម្តងម្កាល ដើម្បីយល់ដឹងអំពីលក្ខខណ្ឌនៃការប្រើប្រាស់បច្ចុប្បន្នដែលភ្ជាប់កាតព្វកិច្ចចំពោះលោកអ្នក។»

ខ្លឹមសារវេបសាយ

រាល់ព័ត៌មានដែលមាននៅលើគ្រប់ទំព័រទាំងអស់នៃវេបសាយនេះអាចត្រូវបានកែប្រែ និងធ្វើបច្ចុប្បន្នភាពនាពេលណាមួយក្នុងថ្ងៃអនាគត ដោយមិនមានការជូនដំណឹងជាមុនឡើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មិនអាចធានា ឬកំណត់ទៅលើទាំងភាពទៀងទាត់ ភាពពេញលេញ ឬក៏ភាពត្រឹមត្រូវនៃខ្លឹមសារវេបសាយ មុខងារ វេបសាយ ឬក៏ការផ្ទេរយកនូវព័ត៌មានណាមួយរបស់លោកអ្នកពីវេបសាយសម្រាប់ខ្លួនលោកអ្នកឡើយ។

ព័ត៌មានមួយចំនួននៃវេបសាយត្រូវបានរៀបចំឡើងដោយបុគ្គលផ្សេងក្រៅអំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងបណ្ដាវេបសាយសកលដទៃទៀត ដែលលោកអ្នកអាចចូលទៅអានព័ត៌មានទាំងនោះបាន តាមរយៈតំណភ្ជាប់ (Hypertext Link) គឺមានលក្ខណៈឯករាជ្យទាំងស្រុងពីវេបសាយនេះ។ ទោះក្នុងលក្ខណៈណាក៏ដោយ ការរួមបញ្ចូលនូវការទទួលស្គាល់របស់វេបសាយ អត្តសញ្ញាណរបស់បុគ្គល ឬអង្គភាពណាមួយនៅលើវេបសាយ ឬ តំណភ្ជាប់ណាមួយ (Hypertext Link) ទៅកាន់បុគ្គល ឬអង្គភាពណាមួយទៀត គឺមិនត្រូវបានចាត់ទុកជាការទទួលស្គាល់លើវេបសាយទាំងនោះ ឬផលិតផល សេវាកម្ម ឬការរួមចំណែករបស់បុគ្គល ឬអង្គភាពនោះនៅក្នុងវេបសាយនេះឡើយ។

គ្រប់ពាណិជ្ជនាម សេវាសញ្ញា ពាណិជ្ជ​សញ្ញា ឡូហ្គូ និង រូបតំណាង (ជារួមហៅថា «ពាណិជ្ជសញ្ញា​») ដែលបាន​ប្រើប្រាស់នៅលើវេបសាយនេះ ជាកម្មសិទ្ធិររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយ​ការប្រើប្រាស់​ពាណិជ្ជ​សញ្ញា​ទាំងនេះ ដោយគ្មានការអនុញ្ញាតត្រូវបានហាមឃាត់។ ខ្លឹមសារ​/​​ឯកសារដែលមាននៅក្នុងវេបសាយនេះ រួមទាំង​មិនកម្រិតត្រឹមតែរូបភាព ឬុ​ឯកសារ​ដែល​មាន​សម្លេង​​-​រូបភាព គឺជាស្ថិតក្រោមកម្មសិទ្ធិ ការគ្រប់គ្រង ការប្រតិបត្តិ និង/ឬ ទទួលបានអាជ្ញា   ​ប័ណ្ណ​​​ដោយ​ក្រុមហ៊ុនមេនូ​ឡាយហ្វ៍ និងត្រូវបានការពារដោយកម្មសិទ្ធិបញ្ញា។

 

គោលការណ៍ប្រើប្រាស់វេបសាយ

គោលបំណងនៃខ្លឹមសារក្នុងវេបសាយនេះ គឺសម្រាប់ជាព័ត៌មានតែប៉ុណ្ណោះ មិនមានបំណងផ្តល់​នូវការ​ប្រឹក្សា​ក្នុង​ទិញ ឬ​ លក់ ផលិតផល​ ឬ សេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ឬ បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឡើយ។

វេបសាយនេះនឹងមិនត្រូវបានប្រើប្រាស់ (ឬ អាស្រ័យទៅតាមលោកអ្នក) ដើម្បីជាការជំនួសឱ្យការស្រាវជ្រាវឯករាជ្យ ឬការប្រឹក្សាយោបល់អាជីពរបស់លោកអ្នក ដូចដែលត្រូវបានផ្ដល់ជូនដល់លោកអ្នកតាមរយៈការប្រឹក្សាផ្ទាល់ជាមួយអ្នកតំណាងនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ឡើយ។

វេបសាយនេះមិនមានបំណងផ្ដល់នូវការប្រឹក្សាអំពីហិរញ្ញវត្ថុ ការធានារ៉ាប់រង ច្បាប់ គណនេយ្យ ឬ ពន្ធដារឡើយ ហើយលោកអ្នកមិនត្រូវពឹងផ្អែកលើវេបសាយនេះទាំងស្រុងនោះទេ។

រាល់ផលិតផល និងសេវារបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានតែនៅលើដែនដីនៃប្រទេស ដែលបានផ្តល់ការអនុញ្ញាតតាមច្បាប់ លើប្រតិបត្តិការចែកចាយផលិតផល និងសេវាទាំងនោះប៉ុណ្ណោះ។ រាល់ផលិតផល និងសេវារបស់ក្រុមហ៊ុន  មេនូឡាយហ្វ៍  ខេមបូឌា ត្រូវស្ថិតក្រោមខ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ឬ កិច្ចសន្យាដែលពាក់ព័ន្ធ។

លោកអ្នកយល់ព្រមថា ការប្រើប្រាស់វេបសាយរបស់លោកអ្នកគឺត្រូវផ្អែកលើមូលដ្ឋាន «ទទួលស្គាល់ និងមិនកែប្រែ» និងក្រោមការទទួលខុសត្រូវរបស់លោកអ្នកទាំងស្រុង។ ទាំងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទាំងក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ទាំងក្រុមហ៊ុនសម្ព័ន្ធញាតិដទៃទៀត ទាំងនាយក អភិបាល ឬ បុគ្គលិក ទាំងបុគ្គលនានាដែលពាក់ព័ន្ធនឹងការបង្កើតវេបសាយ ឬខ្លឹមសាររបស់វេបសាយ  មិនត្រូវជាប់កាតព្វកិច្ច ឬ ទទួលខុសត្រូវជាដាច់​ខាតចំពោះបុគ្គលណាម្នាក់ នូវផលប៉ះពាល់ការបាត់បង់ ឬការខូចខាតដែលអាចកើតឡើងតាមរយៈការប្រើប្រាស់វេបសាយរបស់លោកអ្នក រួមបញ្ចូលទាំង និងមិនកំណត់ចំពោះការខូចខាតដោយផ្ទាល់ ដោយមិនផ្ទាល់ ជាពិសេស ចំពោះភាគីទីបី ឬ ជាលទ្ធផល។  បន្ថែមលើនេះទៀត ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មិនទទួលខុសត្រូវចំពោះផលប៉ះពាល់ជាអវិជ្ជមានណាមួយ​ ដោយសារការពឹងផ្អែកមកលើវេបសាយ ឬខ្លឹមសារនៃវេបសាយនេះ។

ប្រសិនបើលោកអ្នកចង់ទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងខ្លឹមសាររបស់វេបសាយនេះ ឬលោកអ្នកមានបំណងទទួលបាននូវការអនុញ្ញាតប្រើប្រាស់ផលិតឡើងវិញ ឬបោះផ្សាយខ្លឹមសារណាមួយនៃវេបសាយនេះ សូមផ្ញើអ៊ីមែល​មកកាន់យើងខ្ញុំ តាមរយៈ customer_service_kh@manulife.com

 

ការរក្សា​សន្តិសុខ

លោកអ្នកទទួលស្គាល់ និងបញ្ជាក់អះអាង​ថា អ៊ីនធឺណិតមិនមែនជាឧបករណ៍សុវត្ថិភាព ដែលអាចធានា​​បាននូវ​ភាពឯកជននោះទេ ហើយការរក្សាសន្តិសុខពេញ​លេញ និងការរក្សាការសម្ងាត់នៅលើអ៊ីនធឺណិតក៏មិនអាចធ្វើទៅបានទេនៅពេលនេះ។ ការប្រើប្រាស់នូវវេបសាយដោយសម្ងាត់របស់លោកអ្នកនេះមិនត្រូវបានធានាឡើយ ហើយលោកអ្នក​ទទួលស្គាល់ថាការប្រើប្រាស់វេបសាយរបស់លោកអ្នក (រាប់បញ្ចូលទាំងព័ត៌មានដែលលោកអ្នកបញ្ជូនទៅកាន់វេបសាយ) អាចនឹងត្រូវបានចូលទៅកាន់ដោយ ឬបង្ហាញទៅដល់បុគ្គលដទៃៗទៀត។ ដោយមិនកំណត់ចំពោះការបដិសេធណាមួយផ្សេងទៀត  ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងមិនទទួលខុសត្រូវ​ចំពោះ ឬជាប់កាតព្វកិច្ចលើផលប៉ះពាល់ណាមួយដែលលោកអ្នក ឬបុគ្គលណាមួយផ្សេងទៀតអាចនឹងទទួលរងដោយសារការបំពានការសម្ងាត់ ឬសន្តិសុខណាមួយឡើយ។

ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា អាចប្រើ "ឃុកឃី" (cookie) ឬ បច្ចេកវិទ្យាពាក់ព័ន្ធដើម្បីតាមដានការប្រើប្រាស់វេបសាយ និងដើម្បីធ្វើឱ្យសេវាកម្មរបស់យើងខ្ញុំកាន់តែប្រសើរឡើង។

Date Last Updated : 17 ធ្នូ ​ 2018