បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

បញ្ចូលបន្ថែមបន្ទប់ពិគ្រោះព្យាបាលជំងឺក្នុងអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស

អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស ជាអត្ថប្រយោជន៍បន្ថែមដែលផ្តល់ជំនួយជាទឹកប្រាក់ដល់អ្នកត្រូវបានធានារ៉ាប់រងសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ (អ្នកជំងឺក្នុងមន្ទីរពេទ្យ)។ ដើម្បីធ្វើអោយការធានារបស់ មេនូឡាយហ្វ៍ មេឌីខាស កាន់តែប្រសើរឡើង និងផ្ដល់នូវការទទួលបានបន្ថែមជូនដល់អតិថិជន ក្រុមហ៊ុនបានចាត់បញ្ចូលបន្ទប់ពិគ្រោះព្យាបាលជំងឺទាំងអស់នៅក្នុងប្រទេសកម្ពុជាចូលក្នុងអត្ថប្រយោជន៍បន្ថែម​ មេនូឡាយហ្វ៍ មេឌីខាស។​​ ការផ្ដល់ជូនចំពោះការចាត់បញ្ចូលនេះនឹងមានប្រសិទ្ធភាពចាប់ពី  ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២ សម្រាប់រាល់អតិថិជនទាំងអស់ដែលមានអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាសមេនូឡាយហ្វ៍ បរិបូរណ៍ទាំងអស់។

ខ និង លក្ខខណ្ឌ

  1. រយៈពេលអតិបរមាសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺនីមួយៗគឺ ត្រូវបានកំណត់ត្រឹម ៤៨ ម៉ោង ឬ ២ ថ្ងៃ។
  2. ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ ត្រូវតែកើតឡើងនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទាំងស្រុង ហើយការសម្រាកព្យាបាលត្រូវធ្វើឡើងក្នុងរយៈពេលម្ភៃបួន (២៤) ម៉ោងបន្ទាប់ពីការចាប់ផ្តើមនៃលក្ខខណ្ឌជំងឺ ឬរបួស។
  3. ការទូទាត់សំណងសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺនឹងស្ថិតក្រោមការកំណត់ដូចខាងក្រោម៖
    • រយៈពេលអតិបរមាសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ គឺមានរយៈពេល ៤ ថ្ងៃក្នុងមួយខែ (៣០ ថ្ងៃ) សម្រាប់ស្ថានភាពជំងឺដូចគ្នា ជាមួយនឹងចន្លោះពេលយ៉ាងហោចណាស់ ៥ ថ្ងៃរវាងការសម្រាកព្យាបាលនីមួយៗ។
    •  រយៈពេលអតិបរមាសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ គឺមានរយៈពេល ៦ ថ្ងៃក្នុងមួយខែ (៣០ ថ្ងៃ)​ ឬ ២០ ថ្ងៃក្នុងមួយឆ្នាំ ឬ ៩០ ថ្ងៃក្នុងមួយជីវិតកាលនៃបណ្ណសន្យារ៉ាប់រង។
    • ទឹកប្រាក់ជំនួយប្រចាំថ្ងៃសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ គឺមានចំនួនមិនលើសពី ៥០ ដុល្លារអាមេរិក។
    • មិនមានការផ្ដល់ជូននូវអត្ថប្រយោជន៍ប្រចាំថ្ងៃចំពោះការសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម​​ (ICU) ឡើយ។
  4. ការចាប់ផ្តើមនៃលក្ខខណ្ឌជំងឺ ឬរបួសត្រូវតែកើតឡើងបន្ទាប់ពីរយៈពេលមិនធានាត្រូវបានបញ្ចប់។

អត្ថប្រយោជន៍

មន្ទីរពេទ្យ

បន្ទប់ពិគ្រោះព្យាបាលជំងឺ

ការការពារ ការសម្រាកព្យាបាលដោយសារជំងឺ ឬ គ្រោះថ្នាក់
អត្ថប្រយោជន៍ប្រចាំថ្ងៃ ការការពាររហូតដល់ ២០០ ដុល្លារក្នុងមួយថ្ងៃ ការការពាររហូតដល់ ៥០ដុល្លារក្នុងមួយថ្ងៃ
អត្ថប្រយោជន៍ ICU បន្ថែម ១០០% នៃទឹកប្រាក់ធានារ៉ាប់រង មិនត្រូវបានអនុវត្ត
ការស្នាក់នៅអតិបរមា ២០ ថ្ងៃ ឬ ចំនួនថ្ងៃផ្អែកតាមភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ មួយណាខ្លីជាង ២ ថ្ងៃ
រយៈពេលមិនធានា ដោយសារជំងឺ​៖ ៤៥ ថ្ងៃ​បន្ទាប់ពីការទិញធានារ៉ាប់រង
ដោយសារគ្រោះថ្នាក់ចៃដន្យ៖ មិនត្រូវបានអនុវត្ត
រយៈពេលកំណត់ប្រចាំខែ មិនត្រូវបានអនុវត្ត ៦ ថ្ងៃ​ 
រយៈពេលកំណត់ប្រចាំឆ្នាំ ៩០ ថ្ងៃ ២០ ថ្ងៃ 
រយៈពេលកំណត់ប្រចាំបណ្ណសន្យារ៉ាប់រង ៩០០ ថ្ងៃ ៩០ ថ្ងៃ 
កំណត់សម្គាល់៖
  • ការទូទាត់សំណងត្រូវបានដកចេញពីដែនកំណត់ទូទៅ និងលក្ខខណ្ឌនៃការទូទាត់សំណងរបស់បន្ទប់ពិគ្រោះព្យាបាលជំងឺដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង។​
  • រាល់ការទូទាត់សំណងសម្រាប់បន្ទប់ពិគ្រោះព្យាបាលជំងឺ នឹងត្រូវអនុវត្តដូចលក្ខខណ្ឌផ្សេងៗដែលមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនៃ Manulife MediCash ឬ Manulife បរិបូណ៍។ លក្ខខណ្ឌទាំងនោះរួមមានតែមិនកំណត់ចំពោះ ការបន្តសុពលភាពធានារ៉ាប់រង ការទូទាត់សំណង  ឬការបដិសេធជាដើម។
  • ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ លុបចោល ឬកែប្រែលក្ខខណ្ឌនានានៃការផ្ដល់ជូនចំពោះការចាត់បញ្ចូលនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រង ឬមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នកផ្ទាល់ដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ឬ បំពេញព័ត៌មានរបស់លោកអ្នកខាងក្រោមនេះ។

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?