រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើគួរត្រៀមអ្វីខ្លះដើម្បីបញ្ជូនកូនទៅសិក្សានៅបរទេសបាន?

 

ដកស្រង់ជាពិសេសចេញពីសិក្ខាសាលា ‘ធ្វើឲ្យក្តីស្រមៃរបស់កូនក្លាយជាការពិត’ កាលពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២៤

ឪពុកម្ដាយគ្រប់រូបសុទ្ធសឹងតែប្រាថ្នាចង់អោយ​កូនទទួលបានការអប់រំខ្ពស់ និងស្របតាមស្ដង់ដាអន្តរជាតិដែលមានការទទួលស្គាល់ជាសកល ដើម្បី​​អភិវឌ្ឈន៍សមត្ថភាព​​ ចំណេះ​ ជំនាញ ​ក្នុងការកសាងជីវិត និងអនាគតកាន់តែប្រសើរសម្រាប់​ខ្លួនឯង គ្រួសារ និងសង្គមជាតិ​។ ប៉ុន្តែក្នុងការធ្វើអោយក្ដីប្រាថ្នានោះចេញជារូបរាង ឪពុកម្ដាយពិតជាត្រូវគិតគូរពីការរៀបចំផែនការបែបណា ដើម្បីសម្រេចក្ដីប្រាថ្នារបស់កូន។

ហេតុនេះ យើងខ្ញុំសូមចែករំលែក​ចំណុច​សំខាន់ទាំង ៥ ដែលដកស្រង់ចេញ និងសង្ខេបជាពិសេសជូនលោកអ្នកពីសិក្ខាសាលា ‘ធ្វើឲ្យក្តីស្រមៃរបស់កូនក្លាយជាការពិត’ កន្លងទៅថ្មីៗនេះ៖

  1. ចង់ឲ្យកូនសិក្សាដល់កម្រិតណា?​ ការដឹងអំពីកម្រិតការសិក្សារបស់កូន​ពិតជាសំខាន់ ព្រោះលោកអ្នក​​អាចកំណត់ពេលវេលា​ជាក់លាក់សម្រាប់រៀបចំផែនការហិរញ្ញវត្ថុ។ ឧទាហរណ៍ កូនអ្នកអាយុ​ ៨ ឆ្នាំ ​ចង់ទៅសិក្សាថ្នាក់បរិញ្ញាប័ត្រ (​សាកលវិទ្យាល័យ)​ នៅប្រទេសអូស្រ្តាលី ផ្នែកគ្រប់គ្រងអាជីវកម្ម នោះលោកអ្នកមានពេល ១០ ឆ្នាំ ពីឥលូវសម្រាប់ការរៀបចំ។
  2. ចង់ឲ្យកូនសិក្សានៅប្រទេសណា?​​ ការស្វែងយល់ពីប្រទេសនីមួយៗមុនពេលដែលលោកអ្នកសម្រេចចិត្តបញ្ជូនកូនទៅពិតជាសំខាន់ ពីព្រោះប្រទេសនីមួយមានការអភិវឌ្ឍន៍ និងចំណុចខ្លាំងរៀងៗខ្លួន​ ជាមួយថ្លៃសាលា និងការចំណាយក៏ខុសៗគ្នា ហេតុនេះលោកអ្នកត្រូវស្វែងរកព័ត៌មានឲ្យបាន​ច្បាស់​ថាប្រទេសណាសាកសម ជាមួយជំនាញដែលលោកអ្នក និង​កូនជ្រើសរើស។ ចុចទីនេះដើម្បីដឹងថា តើប្រទេសណាខ្លះដែលឪពុកម្តាយកម្ពុជានិយមបញ្ជូនកូនទៅសិក្សា?​ 

3.   ចង់ដឹងថាត្រូវចំណាយប៉ុន្មាន?​​ ខាងក្រោមនេះជាតារាងតម្លៃសិក្សា យោងតាមក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ និងផ្តល់សេវាកម្មទៅសិក្សានៅបរទេស WEduAbroad ​​៖

ប្រទេស

ថ្លៃសាលា​

ថ្លៃរស់នៅ

​សហរដ្ឋអាមេរិក

$7,000 - $60,000

$1,000 - $1,500 ក្នុង 1 ខែ

ប្រទេសអូស្ត្រាលី

$14,000 - $35,000

$1,000 - $1,500 ក្នុង 1 ខែ

ចក្រភពអង់គ្លេស

$24,000 - $39,000

$1,000 - $2,500 ក្នុង 1 ខែ

4.   ចង់ដឹងថាត្រូវរៀបចំអ្វីខ្លះ?​​ យើងបានចងក្រងវិធីសាស្រ្តគណនា​ដើម្បីជួយ​លោកអ្នក​​សម្រេចគោលដៅ​សន្សំ​ និងធ្វើឲ្យក្តីស្រមៃរបស់កូនក្លាយជាការពិតក្នុងការសិក្សានៅបរទេស​ ដោយលោកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ 1 នាទី បំពេញព័ត៌មានតាមរយៈបុគ្គលិកជំនាញប្រឹក្សាយោបល់យើងខ្ញុំ ​​ដើម្បីទទួលយកការគណនាជូនដោយផ្ទាល់ និងការប្រឹក្សាដោយឥតគិតថ្លៃ​។

5.   ធ្វើយ៉ាងណាទើបអាចប្រាកដថាកូនអាចរៀនបានចប់ចុងចប់ដើម?​​ មានគម្រោងធានារ៉ាប់រងមួយ ជាមួយទំហំការការពារ​ដែលអាចរ៉ាបរង និងធានាលើចំណាយការសិក្សា​កូនរហូតដល់ចប់ចុងចប់ដើម ​ទោះបីជាមានរឿងអ្វីកើតឡើង ឬអវត្តមានលោកអ្នកក៏ដោយ។ ​​


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ស្វែងយល់បន្ថែមអំពីផលិតផលរបស់ មេនូឡាយហ្វ៍ 

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?